ព័ត៌មានអន្តរជាតិ

ប៉ូឡូញនឹងស្វះស្វែងរក ការអនុម័ត យល់ព្រម ពីសហភាពអឺរ៉ុបសម្រាប់ ជំនួយកសាងរោងចក្រថាមពលនុយក្លេអ៊ែ

បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ូឡូញ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញ នឹងស្នើសុំគណៈកម្មាធិការអឺរ៉ុបអនុម័តយល់ព្រមផ្តល់ជំនួយ សម្រាប់ការកសាងស្ថានីយថាមពលនុយក្លេអ៊ែ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Piotr Naimski បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “វាមិនអាចទៅរួចនោះទេ នាពេលសព្វថ្ងៃនេះ ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែ ដោយគ្មានការគាំទ្រថ្នាក់ប្រទេស”។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញ បង្កើតថាមពលអគ្គិសនីភាគច្រើនរបស់ខ្លួនពីការដុតចំហេះធ្យូងថ្ម និងមើលឃើញថា ថាមពលនុយក្លេអ៊ែ គឺជាមធ្យោបាយមួយក្នុងការជួយកាត់បន្ថយការបំភាយជាតិពុល តាមដែលសហភាពអឺរ៉ុបបានតម្រូវ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top