តូក្យូ៖ មន្ត្រីក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនNissan Motor Co នឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួន នៅក្នុងប្រទេសចិន ចាប់ពីឆ្នាំក្រោយតទៅ ខណៈទីផ្សាររថយន្តធំបំផុត របស់ពិភពលោក កំពុងបង្ហាញសញ្ញា នៃការជាសះស្បើយ ពីការឆ្លងរាលដាលនៃវីរុសថ្មី នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Nissan គ្រោងនឹងផលិតរថយន្តបន្ថែមទៀត នៅរោងចក្រ២ នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ចិន Dongfeng Motor Corp មានទីតាំងស្ថិតនៅទីក្រុង Wuhan ខេត្ត Hubei និងទីក្រុង Changzhou ក្នុងខេត្ត Jiangsu ។ បន្ថែមលើការបង្កើន មូលដ្ឋានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសចិន៦ពី៤ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Nissan មានគោលបំណង ពង្រឹងយុទ្ធសាស្ត្រលក់របស់ខ្លួន ដោយណែនាំម៉ូដែលថ្មី។
នៅឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តជប៉ុន នឹងចាប់ផ្តើមលក់រថយន្តស្ព័រអេឡិចត្រូនិច Ariya បំពាក់ដោយបច្ចេកវិទ្យាជំនួយ បើកបរដោយខ្លួនឯង ដែលអាចបើកបរ ដោយមិនចាំបាច់បើកបរ ពេលជិះលើមហាវិថី។ មន្ត្រីរូបនោះ បានបន្តថា ក្រុមហ៊ុនផលិតរថយន្តនឹងណែនាំម៉ូ ដែលសរុបចំនួន ៩ ម៉ូដែលនៅត្រឹមឆ្នាំ ២០២៥ នៅក្នុងទីផ្សារប្រទេសចិន។
ក្រុមហ៊ុន Nissan ដែលស្ថិតក្រោមសម្ពាធ ដើម្បីបង្វែរអាជីវកម្មរបស់ខ្លួនរំពឹងថា នឹងខាតបង់សុទ្ធចំនួន ៦៧០ ពាន់លានយ៉េន (៦,៤ ពាន់លានដុល្លារ) នៅក្នុងឆ្នាំអាជីវកម្មបច្ចុប្បន្ន រហូតដល់ខែមីនា។
ក្រុមហ៊ុន Nissan បាននិយាយ នៅក្នុងផែនការអាជីវកម្ម រយៈពេលមធ្យមរបស់ខ្លួន ចេញផ្សាយកាលពីខែឧសភាថា ខ្លួននឹងផ្តោតលើធនធានរបស់ខ្លួន នៅលើទីផ្សារជប៉ុនចិន និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣នៅជប៉ុន ដោយគ្រោងនឹងកាត់បន្ថយ ប្រតិបត្តិការនៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដោយគ្រោងនឹងបិទរោងចក្រ នៅអេស្ប៉ាញ និងឥណ្ឌូនេស៊ី៕ ដោយ៖លី ភីលីព