ប្រវត្តិសាស្ត្រ៖ នាថ្ងៃទី១០ ខែវិច្ឆិកា កាលពីឆ្នាំ១៧៧៥ គឺនៅកំឡុងពេលដែលកំពុងមានបដិវត្តន៍ នៃពលរដ្ឋរបស់ប្រទេសអាមេរិចសភាទ្វីប បានធ្វើការអនុម័តសេចក្ដីសម្រេចមួយដែលថា “កងវរសេនាតូចពីរនៃកងទ័ពជើងទឹកត្រូវបានបង្កើតឡើង” ស្ថិតនៅក្នុងគោលបំណង សម្រាប់បម្រើសេវាកម្មជាកំលាំងចុះប្រតិបត្តិការតំបន់ មួយចំនួននៅក្នុងប្រទេស។
វាគឺត្រូវបានប្រវត្តិសាស្ត្រ សរសេរថាត្រូវបានផ្តួចផ្តើមគំនិតឡើង នៅពេលដែលអាមេរិក ស្ថិតនៅក្រោមការដឹកនាំ របស់លោកប្រធានាធិបតីJohn Adamsដែលក្រោយមកវា ក៏បានក្លាយទៅជាកងកម្លាំងទ័ពម៉ារីន របស់សហរដ្ឋអាមេរិកUS Marin Corpsមកទល់បច្ចុប្បន្ន។
កងកម្លាំងទ័ពម៉ារីន អាមេរិក US Marin Corpsដែលក្រោយមកបានដើរ តួយ៉ាងសំខាន់ក្នុងការថែរក្សា ទាំងនៅលើដែនដីនិងនៅដែនសមុទ្រផង មិនត្រឹមតែប៉ុណ្ណោះ ទាហានម៉ារីនដើមកំណើត អាមេរិកក៏បានចូលរួមធ្វើការងារ នៅក្នុងប្រតិបត្តិការសំខាន់ៗ មួយចំនួនអំឡុងសង្គ្រាម បដិវត្តផងដែរ៕
ប្រែសម្រួល:ស៊ុនលី