ហ្វ្រែងហ្វឺត៖ ទីផ្សារប្រទេសចិន បានបន្តបញ្ចេញសក្តានុពល សម្រាប់ក្រុមហ៊ុនពហុជាតិអឺរ៉ុប ដែលបានងើបឡើងវិញជាបណ្តើរ ៗ ពីផលប៉ះពាល់ដំបូងនៃជំងឺរាតត្បាតឆ្លង ដែលជាកត្តាផ្តល់ភាពជឿជាក់ ចំពេលមានភាពមិនច្បាស់លាស់ ដែលនៅជុំវិញទស្សនវិស័យ សេដ្ឋកិច្ចពិភពលោក។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះក្រុមហ៊ុនផលិត រថយន្តអាឡឺម៉ង់ បានផ្សព្វផ្សាយទិន្នន័យសុទិដ្ឋិនិយម សម្រាប់ការសម្តែងទីផ្សារចិន របស់ពួកគេ ខណៈដែលកំណើន នៅក្នុងទីផ្សារសំខាន់ៗដទៃទៀត នៅតែស្ថិតនៅក្រោមកម្រិតឆ្នាំមុន។
ក្រុមហ៊ុន Audi បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការចែកចាយរថយន្ត នៅក្នុងប្រទេសចិន បានកើនឡើង ៤,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៣ ខណៈពេលដែលទីផ្សារសំខាន់ៗផ្សេងទៀតបានធ្លាក់ចុះ ២ ខ្ទង់។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា តម្រូវការរថយន្តម៉ាក Audi នៅក្នុងប្រទេសចិន ជាពិសេសបានកើនឡើងយ៉ាងខ្លាំង ១៧,៨ ភាគរយនៅក្នុងត្រីមាសទី ៣៕
ដោយ ឈូក បូរ៉ា