កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក Noor Khawari នាយកសុខាភិបាលសាធារណៈខេត្ត បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សរុបទៅវ៉ាក់សំាងការពារ ជំងឺគ្រុនស្វិតដៃជើង សម្រាប់កុមារជាង៤០.០០០នាក់ ត្រូវបានគេដកហូត ដោយក្រុមតាលីបង់ នៅភាគខាងជើងខេត្ត Badakhshan ។
លោក Khawari បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “យុទ្ធនាការចាក់វ៉ាក់សាំងដល់លំនៅដ្ឋាន សម្រាប់កុមាររហូតដល់៤០.០០០នាក់ ត្រូវបានរារាំងដោយក្រុមឧទ្ទាមតាលីបង់ ដែលបានបើកប្រតិបត្តិការនៅស្រុក Yamgan, Raghistan, Dara-e-Khustak, Jurm និង some parts of Warduj ” ។
មន្ត្រីបានឲ្យដឹងថា ក្រុមអាជ្ញាធក្នុងស្រុក ត្រូវការវ៉ាក់សាំងសម្រាប់កុមារប្រមាណ២៦៥.០០០នាក់ ដែលមានអាយុក្រោម០៥ឆ្នាំ ប៉ុន្តែ ត្រូវបានក្រុមតាលីបង់ រារាំង នៅពេលដឹកជញ្ជូន ដែលស្ថិតក្នុងតំបន់ត្រួតត្រារបស់ពួកគេ ដែលធ្វើឲ្យកុមាររហូតដល់៤០.០០០នាក់ខកខានមិនបានទទួលវ៉ាក់សាំងដែលផ្តល់ភាពសុំាប្រឆំាងនឹងជំងឺ ។
យ៉ាងណាមិញ លោក Zabihullah Mujahid ដែលជាអ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានអះអាងដោយច្រានចោល ទៅលើការលើកឡើងនេះ ដោយបាននិយាយថា ក្រុមគ្រួសារខ្លះ បដិសេធចំពោះពួកគេដើម្បីចាក់វ៉ាក់សាំង ដល់ក្មេងៗរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា