ព័ត៌មានអន្តរជាតិ

ការសន្យារបស់ប្រទេសជប៉ុន សម្រាប់សារធាតុកាបោន ជំរុញក្តីសង្ឃឹមដល់ឧស្សាហកម្មអាម៉ូញាក់

តូក្យូ៖ ការសន្យារបស់ជប៉ុន ក្នុងការក្លាយជាកាបូនអព្យាក្រឹត នៅឆ្នាំ ២០៥០ កំពុងផ្តល់ក្តីសង្ឃឹម ដល់ឧស្សាហកម្មធុនធ្ងន់ ជំរុញអាម៉ូញាក់ជាឥន្ធនៈ នាពេលអនាគត ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ឧស្ម័នរលួយ នៅតែឆ្ងាយពីថាមពលស្អាត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការដុតអាម៉ូញាក់ មិនដូចឥន្ធនៈហ្វូស៊ីល មិនបញ្ចេញកាបូនឌីអុកស៊ីត ឡើងកម្ដៅផែនដីឡើយ ហើយវាងាយស្រួល ដឹកជញ្ជូនជាងអ៊ីដ្រូសែនរាវ ក៏ជាប្រភពសក្តានុពល នៃឥន្ធនៈបៃតងដែរ។ ការណ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់សម្ព័ន្ធក្រុមហ៊ុនធំ ៗ របស់ជប៉ុនចង់ចាប់ផ្តើម ការនាំចូលទ្រង់ទ្រាយធំ ចូលក្នុងប្រទេស ដែលមានប្រេងបម្រុង ឥន្ធនៈហ្វូស៊ីលតិចតួច និងសមត្ថភាពនុយក្លេអ៊ែរ មានកំណត់ចាប់តាំងពី គ្រោះមហន្តរាយហ្វូគូស៊ីម៉ា។

លោក Shigeru Muraki អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានតំណាងក្រុមហ៊ុន Green Ammonia Consortium បានប្រាប់ថា អាម៉ូញាក់គឺជាជម្រើសតម្លៃថោកបំផុត និងអាចទទួលយកបានបំផុត សម្រាប់ប្រទេសជប៉ុន។

បង្កើតឡើង កាលពីឆ្នាំមុនសម្ព័ន្ធក្រុមហ៊ុននេះ មានក្រុមហ៊ុនធំៗចំនួន៧០ របស់ជប៉ុនដែលសង្ឃឹមថា នឹងប្រើអាម៉ូញាក់មុនគេ នៅឯស្ថានីយ៍ថាមពលធ្យូងថ្ម និងចុងក្រោយ នៅឯរោងចក្រហ្គាសផងដែរ ការស្វែងរកប្រេងឥន្ធនៈបៃតង មានភាពបន្ទាន់ថ្មី បន្ទាប់ពីនាយករដ្ឋមន្រ្តី Yoshihide Suga កាលពីខែតុលា បានកំណត់ពេលវេលា ២០៥០ សម្រាប់សេដ្ឋកិច្ចធំបំផុតទី ៣ របស់ពិភពលោក ដែលនៅតែពឹងផ្អែកធ្យូងថ្មខ្លាំង ដើម្បីឈានដល់អព្យាក្រឹតភាពកាបូន៕ ដោយ៖លី ភីលីព

Most Popular

To Top