ហានូយ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចេញឈើ និងផលិតផលធ្វើពីឈើ និងប្រមូលបានប្រាក់ចំណូល រហូតទៅដល់
៩,៦ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ។
យោងតាមការបញ្ជាក់ របស់រដ្ឋបាលព្រៃឈើរបស់វៀតណាម បានបញ្ជាក់ដែរថា តួលេខនេះគឺមានអត្រាកើនឡើង ប្រមាណជា១២,៤ភាគរយ បើប្រៀបធៀបទៅនឹង តួលេខឆ្នាំចាស់
ដែលខ្លួនទទួលបាន ខណៈដែលអតិថិជនធំៗរបស់ខ្លួន មានដូចជាប្រទេសចិន សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និអាមេរិកជាដើម។
គួរឲ្យដឹងដែរក្នុងនោះ តួលេខដែលវៀតណាម នាំឈើចេញត្រឹមតែខែតុលានោះ គឺមានប្រមាណជា ១,២ពាន់លានដុល្លារអាមេរិករួចទៅហើយ ដែលមានការកើនឡើង ប្រមាណជា
៣,៣ភាគរយ ធៀបទៅនឹងខែតុលាឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី


