ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុន និងកាណាដា កំពុងស្វែងរកដំណោះស្រាយ បញ្ហាទាក់ទងនឹងមេរោគCOVID

តូក្យូ៖ ជំងឺរាតត្បាតរីករាលដាល មេរោគCOVID បានបង្កបញ្ហាប្រឈមជាច្រើន មិននឹកស្មានដល់ និងស្មុគស្មាញសម្រាប់មនុស្សជាតិ ដែលនាំឲ្យក្រុមហ៊ុនជប៉ុនជាច្រើន ពឹងផ្អែកលើជំនាញកុំព្យូទ័រ កង់ទែនកាណាដា សម្រាប់ស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រទេសទំាង២ ត្រូវបានបង្កើតដំណោះស្រាយដឹកជញ្ជូន ដែលមានប្រសិទ្ធិភាពជាង សម្រាប់មនុស្សឈឺ និងការផ្គត់ផ្គង់តេស្តិ៍ ឬការអនុវត្តវិធានការណ៍ ឃ្លាតឆ្ងាយសង្គមគាំទ្រ ដោយភស្តុតាង ក្រុមហ៊ុនទាំងនេះសង្ឃឹមថា សមត្ថភាពកែច្នៃចុងក្រោយ របស់កង់ទិចអាចផ្តល់ឲ្យពិភពលោក នូវការប្រឆាំងនឹងវីរុស។

ប្រទេសកាណាដា បានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីកុំព្យូទ័រកង់ទិក មានលក្ខណៈពិសេស និងរស់រវើកនៅ Waterloo រដ្ឋ Ontario ជាកន្លែងមានចង្កោមយ៉ាងតឹងរឹង នៃស្ថាប័នជាច្រើន ស្វែងរកអ្វីគ្រប់យ៉ាង ចាប់ពីការស្រាវជ្រាវ រហូតដល់ពាណិជ្ជកម្ម។ ទោះយ៉ាងណា វាមិនមែនគ្រាន់តែ នៅភាគខាងកើតប្រទេសកាណាដានោះទេ ព្រោះមានក្រុមហ៊ុនបច្ចេកវិទ្យា កង់ទែរជាច្រើន មានទីតាំងនៅទូទាំងប្រទេស នៃអាមេរិកខាងជើង។

អ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាអ្នកជំនាញខាងបច្ចេកវិទ្យាកង់ នៅក្រុមហ៊ុន Isara Corp មានប្រសាសន៍ថា យើងនៅតែមិនមានកុំព្យូរទ័រកង់ទែរ ដែលធំល្មមអាចឲ្យយើងធ្វើអ្វីៗ ដែលមិនអាចធ្វើបាន នៅលើកុំព្យូទ័រធម្មតា ប៉ុន្តែវិស័យនេះ កំពុងដំណើរការយ៉ាងលឿន ចំណែកក្រុមហ៊ុនដំណោះស្រាយសន្តិសុខកុំព្យូទ័រនៅ Waterloo៕ ដោយ៖លី ភីលីព

Most Popular

To Top