ព័ត៌មានអន្តរជាតិ

សេវាកម្មសម្ងាត់ របស់សហរដ្ឋអាមេរិក នឹងបង្កើនការការពារចំពោះលោក ចូ បៃដិន ដែលទំនងនឹងឈ្នះការបោះឆ្នោត

BBC៖ សេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិក គឺនឹងបង្កើនការការពារចំពោះលោក ចូបៃដិន ពីថ្ងៃសុក្រដោយរំពឹងថា លោកអាចនឹងទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតឆាប់ៗនេះ។ ភ្នាក់ងារបន្ថែម នឹងត្រូវបានដាក់ឱ្យដំណើរការបន្ទាប់ពី ក្រុមយុទ្ធនាការរបស់លោក បានប្រាប់សេវាសម្ងាត់ថា លោក បៃដិន អាចនឹងថ្លែងសុន្ទរកថា ដ៏សំខាន់មួយនៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យសេវាកម្មសម្ងាត់លោកស្រី Catherine Milhoan បានបដិសេធមិនធ្វើអត្ថាធិប្បាយ ណាមួយឡើយ ប៉ុន្តែនិយាយថា ទីភ្នាក់ងារនេះមិនបាន ពិភាក្សាអំពីការរៀបចំសន្តិសុខ សម្រាប់ឥស្សរជនជាន់ខ្ពស់ទេ។ ចំណែកជំនួយការរបស់លោក ចូ បៃដិន ក៏មិនបានធ្វើអត្ថាធិប្បាយ ដែរ។

សូមជម្រាបថា លោក ចូ បៃដិន និងក្រុមយុទ្ធនាការរបស់លោក គឺស្ថិតនៅឯមជ្ឈមណ្ឌលសន្និបាតមួយនៅ Wilmington, Delaware ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top