ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អនុម័តទិញយន្តហោះចម្បាំង Eurofighter ជិត៤០គ្រឿង

បរទេស៖ គណៈកម្មាធិការថវិកា របស់រដ្ឋសភាជាតិអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអនុម័តយល់ព្រម លើកុងត្រាមានទំហំទឹកប្រាក់ ៥,៤ពាន់លានអឺរ៉ូ ស្មើនឹង ៦,៣៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង Eurofighter ចំនួន៣៨គ្រឿង ពីក្រុមហ៊ុន Airbus សម្រាប់កងកម្លាំង ជើងអាកាសអាល្លឺម៉ង់។

កិច្ចព្រមព្រៀងទិញនោះ គឺជាផ្នែកនៃផែនការរយៈពេលវែង របស់ក្រសួងការពារជាតិអាល្លឺម៉ង់ ដើម្បីទិញយកយន្តហោះចម្បាំង Eurofighter រហូតដល់ទៅ ៩៣គ្រឿង រួមជាមួយនឹងយន្តហោះចម្បាំង F-18 ចំនួន៤៨គ្រឿង ពីក្រុមហ៊ុន Boeing។

យន្តហោះចម្បាំងចំនួន ៣៨គ្រឿង ដែលអនុម័តកាលពីថ្ងៃព្រហស្បតិ៍នោះ ទំនងជានឹងយកមកជំនួសតំណែង យន្តហោះចម្បាំង Eurofighter ដែលចាស់បំផុតរបស់ កងយន្តហោះអាល្លឺម៉ង់ ដែលកាប្រើប្រាស់ប្រតិបត្តិការ មានកម្រិតកំណត់ យោងតាមអ្នកជំនាញ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top