វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការរៀបចំ ឆ្ពោះទៅរកការផ្ទេរអំណាចក្នុងខែមករា ខណៈដែលលោក បានទំនាក់ទំនងជាមួយសាធារណជន អំពីភាពចាំបាច់ ដើម្បីពាក់របាំងមុខ ដើម្បីដោះស្រាយការរាតត្បាត និងបានជជែក ជាមួយនាយករដ្ឋមន្រ្តីកាណាដា។
អតីតអនុប្រធានាធិបតីវ័យ ៧៧ ឆ្នាំរូបនេះ បាននិយាយពីរដ្ឋកំណើត របស់លោកនៅដេឡាវ៉ា ពីរថ្ងៃបន្ទាប់ពីប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអង្គារថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅធ្វើការដោយដោះស្រាយតម្រូវការ របស់ប្រជាជនអាមេរិក។ ថ្ងៃនេះការងារនេះចាប់ផ្តើមហើយ” ។
ការិយាល័យផ្លាស់ប្តូររបស់លោក បៃដិន បានប្រកាសនៅថ្ងៃដដែល នូវការបង្កើតក្រុមអ្នកជំនាញ សុខភាពសាធារណៈ ដែលនឹងណែនាំលោក និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ឱ្យជួយរៀបចំវិធីសាស្ត្ររបស់ពួកគេ ក្នុងការគ្រប់គ្រងវិបត្តិសុខភាព ដោយមានគោលដៅ ធានាថាវ៉ាក់សាំងសុវត្ថិភាព ត្រូវបានចែកចាយ ប្រកបដោយប្រសិទ្ធភាព និងឥតគិតថ្លៃ បន្ទាប់ពីអ្នកទាំងពីរ ស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា៕ ដោយ៖ ឈូក បូរ៉ា