ព័ត៌មានអន្តរជាតិ

ជប៉ុន-អាមេរិក ចាប់ផ្ដើមកិច្ចចរចា ស្ដីពីការចំណាយលើការធ្វើជាម្ចាស់ផ្ទះកងទ័ពអាមេរិក

តូក្យូ៖ រដ្ឋាភិបាលជប៉ុន  បានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចព្រមព្រៀងចែករំលែកតម្លៃ សម្រាប់ក្រុងតូក្យូ ក្នុងការធ្វើជាម្ចសស់ផ្ទះកងទ័ពអាមេរិក។

 កិច្ចពិភាក្សារយៈពេល ២ ថ្ងៃរហូត ដល់ថ្ងៃអង្គារបានកត់សម្គាល់ពីការចាប់ផ្តើមនៃកិច្ចចរចាពេញទំហឹង ស្តីពីថវិកាថ្មីរបស់តូក្យូ ចាប់ពីខែមេសា ឆ្នាំ២០២១ សម្រាប់ការធ្វើជាម្ចាស់ផ្ទះយោធាអាមេរិក ប្រហែល ៥៥.០០០ នាក់ដែលឈរជើងនៅក្នុងប្រទេសជប៉ុន ក្រោមសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ព្រោះកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំបច្ចុប្បន្ន នឹងផុតកំណត់នៅខែមីនា ខាងមុខនេះ។

 ភាគីទាំងពីរបានឲ្យដឹងថា ការចំណាយគួរតែដោយប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាឱ្យមានសកម្មភាពរលូន និងប្រសិទ្ធភាពនៃកងកម្លាំង សហរដ្ឋអាមេរិក នៅក្នុងប្រទេស និងបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពដ៏រឹងមាំបន្ថែមទៀតនៃសម្ព័ន្ធមិត្តនេះ៕ដោយ ឈូក បូរ៉ា

Most Popular

To Top