ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា និងសភារបស់ថៃ បារម្ភលើសេចក្តីព្រាងចំនួន ៣ ដែលជាការត្រួសត្រាយ ផ្លូវសម្រាប់ការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី អាចជាការមិន ស្របរដ្ឋធម្មនុញ្ញ

បរទេស៖ សមាជិកព្រឹទ្ធសភា និងសមាជិកសភា របស់ប្រទេសថៃចំនួន ៧២ រូប កាលពីថ្ងៃច័ន្ទបានស្នើឱ្យសភាស្វែងរកការត្រួតពិនិត្យតុលាការធម្មនុញ្ញលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៣ ដែលក្នុងនោះរួមមានច្បាប់ដែលឧបត្ថម្ភដោយក្រុមស៊ីវិល iLaw មុនពេលការបោះឆ្នោត ត្រូវបានធ្វើឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសំណើមួយដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាលោក Somchai Sawaengkarn និងសមាជិកសភាគណបក្ស Palang Pracharath (PPRP) លោក Paiboon Nititawan ក្រុមនេះបាននិយាយថា ពួកគេមានការព្រួយបារម្ភលើសេចក្តីព្រាងចំនួន ៣ ដែលស្វែងរកចំពោះការត្រួសត្រាយផ្លូវសម្រាប់ការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីអាចជាការមិនស្របរដ្ឋធម្មនុញ្ញ។

ការស្នើនេះត្រូវបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាចំនួន ៤៧ រូបនិងសមាជិកសភា ២៥ រូបដែលមកពីគណបក្សចម្រុះសំខាន់គឺ PPRP ដែលបានអះអាងថាសភាមិនត្រូវបានអនុញ្ញាតឱ្យបង្កើតធម្មនុញ្ញថ្មីហើយអ្វីដែលវាអាចធ្វើបានគឺធ្វើការផ្លាស់ប្តូរ។

ការស្នើនោះ បានឱ្យដឹងថា «ដូច្នេះរាល់សកម្មភាពដែលអនុញ្ញាតឱ្យសរសេរធម្មនុញ្ញថ្មីត្រូវបានចាត់ទុកថាមិនមានលក្ខណៈស្របច្បាប់»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top