រុស្ស៊ី៖ មជ្ឈមណ្ឌល Lakhta កម្ពស់ ១,៥១៦ ហ្វីតរបស់ប្រទេសរុស្ស៊ីដែលជាអគារខ្ពស់ជាងគេ នៅអឺរ៉ុបត្រូវបានគេដាក់ឈ្មោះថា ជាអាគារខ្ពស់ជាងគេប្រចាំឆ្នាំសម្រាប់រាងស្វាហាប់ដូចអណ្តាតភ្លើងឆៅ និងប្រសិទ្ធភាពខ្លាំងផ្នែកថាមពលនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អគារអណ្តាតភ្លើងមានកម្ពស់ជាង ១,៥០០ ហ្វីតនៅចំកណ្តាលទីក្រុង St. Petersburg ប្រទេសរុស្ស៊ីគឺមជ្ឈមណ្ឌល Lakhta បានទទួលពានរង្វាន់អាគារខ្ពស់បំផុតនៅឆ្នាំ ២០២០ របស់ Emporis ដោយយកឈ្នះលើអាគារជាង ៧០០ ដែលកំពុងត្រូវបានពិចារណា។ ក្រុមហ៊ុនទិន្ន័យអចលនៈទ្រព្យមានឈ្មោះថាZaha Hadid’s Leeza Soho នៅទីក្រុងប៉េកាំង និង 35 Hudson Yards នៅទីក្រុងញូវយ៉ក។
រចនាដោយ Gorproject និង RMJM, the Lakhta Center គឺជាអគារខ្ពស់ជាងគេនៅប្រទេសរុស្ស៊ី និងនៅអឺរ៉ុប ព្រមទាំងជាអាគារខ្ពស់ជាងគេទី ១៤ នៅទូទាំងពិភពលោក។ មជ្ឈមណ្ឌល Lakhta គ្រោងនឹងបើកនៅឆ្នាំ ២០២១ វានឹងក្លាយជាទីស្នាក់ការកណ្តាលសម្រាប់ក្រុមហ៊ុន Gazprom ជាក្រុមហ៊ុនឧស្ម័នធម្មជាតិរុស្ស៊ី។
រចនាសម្ព័នខាងក្រៅនៃអាគារមានស្លាប៥ វិលជិត ៩០ ដឺក្រេប្រហាក់ប្រហែលនឹងអណ្តាតភ្លើងឆាបឆេះគឺជាផ្នែកមួយនៃរូបសញ្ញារបស់ក្រុមហ៊ុន Gazprom ។ បន្ថែមលើការរចនាដ៏គួរឲ្យចាប់អារម្មណ៍មជ្ឈមណ្ឌល Lakhta បានរកពិន្ទុជាមួយគណៈវិនិច្ឆ័យសម្រាប់ប្រសិទ្ធភាពថាមពល និងបរិស្ថានទោះបីជាវាត្រូវបានប៉ះពាល់នឹងសីតុណ្ហភាពខ្លាំងនៅ St. Petersburg ក៏ដោយ៕
ដោយ៖លី ភីលីព