បរទេស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា អឺរ៉ុបនៅតែចាំបាច់ត្រូវតែមានយុទ្ធសាស្ត្រឯករាជ្យ និងអធិបតេយ្យភាព ផ្ទាល់ខ្លួន បើទោះជាកំពុងតែមានការសម្របសម្រួលជាមួយ រដ្ឋាភិបាលអាមេរិកថ្មី ដែលអាចនឹងមានចំណងមិត្តភាពកាន់តែល្អឡើងក៏ដោយ។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន លោក Emmanuel Macron បានធ្វើការបដិសេធចំពោះការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer កាលពីថ្ងៃទី០២ ខែវិច្ឆិកា ដែលថា អឺរ៉ុបចាំបាច់នៅតែត្រូវពឹងផ្អែកលើកិច្ចការពារយោធាសហរដ្ឋអាមេរិក សម្រាប់អនាគតខាងមុខ។
តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីបារាំងរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំមិនយល់ស្របទំាងស្រុង ចំពោះអត្ថបទមតិយោបល់ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បោះពុម្ពផ្សាយក្នុងកាសែត Politico“ ដោយលោកបន្ថែមថា លោកជឿថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក៏មានគោលជំហរដូចលោក ស្តីពីបញ្ហានេះដែរ៕ប្រែសម្រួល៖ប៉ាង កុង


