បរទេស ៖ ជាដំណឹងដ៏អស្ចារ្យមួយទៀត សម្រាប់ពិភពលោកនៅពេល ដែលវ៉ាក់សាំង ដែលមានឈ្មោះថា Moderna ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាព
ដល់ទៅ ៩៤.៥ភាគរយ ប្រឆាំងនឹងវិរុសកូវីដ១៩នេះ បើយោងតាមទិន្នន័យដំបូង ដែលចេញផ្សាយនៅថ្ងៃចន្ទ ដែលវាបានក្លាយទៅ ជាវ៉ាក់សាំងទី ២ ហើយ
នៅសហរដ្ឋអាមេរិកដែលមានអត្រា ជោគជ័យខ្ពស់គួរឱ្យភ្ញាក់ផ្អើល ។
លោកវេជ្ជបណ្ឌិតDr. Anthony Fauci ដែលជាវេជ្ជបណ្ឌិតជំងឺឆ្លងកំពូល របស់ប្រទេសបានមានប្រសាសន៍ថា ទាំងនេះគឺជាលទ្ធផល គួរឱ្យរំភើបណាស់។
វាល្អដូចដែលវាទទួល បានពោលគឺទៅដល់ ៩៤.៥ភាគរយគឺពិតជាពូកែមែនទែន។
លទ្ធផលរបស់ Moderna ត្រូវបានគេធ្វើការស្នើសុំតាំង តែពីល្ងាច ថ្ងៃអាទិត្យនៅក្រោយពេល ដែលវាបានឆ្លងកាត់ទៅនឹង ដំណាក់កាលធ្វើតេស្តចុង ក្រោយហើយ
តាមការបញ្ជាក់បន្ថែមរបស់លោក Fauci បានឲ្យដឹងដែរថា វ៉ាក់សាំងនឹងចាប់ផ្តើមការផលិត របស់ខ្លួនយ៉ាងយូរបំផុត ពាក់កណ្តាលខែធ្នូខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី