ព័ត៌មានអន្តរជាតិ

នាវាចម្បាំង របស់សហរដ្ឋអាមេរិក ធ្វើដំណើរឆ្ពោះទៅ សមុទ្រខ្មៅ

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា បើតាមទីភ្នាក់ងារព័ត៌មាន Ukrinform បានរាយការណ៍នៅថ្ងៃចន្ទនេះថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក Arleigh Burke បានចាប់ផ្តើមធ្វើដំណើរទៅកាន់សមុទ្រខ្មៅ សម្រាប់ការធ្វើល្បាតនៅក្នុងបេសកកម្មរបស់អង្គការ NATO ។

ទីភ្នាក់ងារ បានដកស្រង់សម្តីរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកទី៦ ដែលបានលើកឡើងនៅលើបណ្តាញសង្គម Twitter ថា “នាវា USS Donald Cook (DDG-75) បានចាប់ផ្តើមធ្វើដំណើរត្រង់ទៅមុខទៅកាន់សមុទ្រខ្មៅ ដែលជានាវាទី៧របស់កងទ័ពសហរដ្ឋអាមេរិក ដែលមានវត្តមាននៅសមុទ្រខ្មៅ” ។

នាវារបស់សហរដ្ឋអាមេរិក បានតែងតែល្បាត នៅក្នុងដែនទឹកទំាងនេះ ដើម្បីគំាទ្រដល់សម្ព័ន្ធមិត្តរបស់អង្គការណាតូ គឺប្រទេសតួកគី ប៊ុលហ្គារី និងរ៉ូម៉ានី និងដៃគូ ដែលមានអ៊ុយក្រែន និងចចារ ។

នាវា USS Donald Cook គឺជានាវាជំនាន់ទី៤ ដែលជានាវាបាញ់មីស៊ីល ។ វាមានបំពាក់អាវុធយុទ្ធភ័ណ្ឌក្បាលគ្រាប់មីស៊ីល ដែលអាចបាញ់បានក្នុងរយៈចម្ងាយរហូតដល់២.៥០០គីឡូម៉ែត្រ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top