សេអ៊ូល៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទបានប្រកាសពីវិធានការ កំចាត់មេរោគ ដែលតឹងរឹងជាង មុនរហូតដល់ចុងឆ្នាំ រួមទាំងការកាត់បន្ថយការ ដឹកជញ្ជូនសាធារណៈនៅពេលយប់ និងការហាមឃាត់ការប្រមូលផ្តុំ ដែលមានមនុស្ស ១០ នាក់ឡើងទៅ។
វិធានការណ៍នេះនឹងចូលជាធរមាន នៅថ្ងៃអង្គារនេះ ក្រោមយុទ្ធនាការថ្មីមួយ ដែលមានឈ្មោះថា“ រយៈពេលនៃការផ្អាកអាសន្ន សម្រាប់ពលរដ្ឋ ១០ លាននាក់” ចំពេលមានការកើនឡើងនូវករណីថ្មី នៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ធំ ៗ ។
នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទតំបន់ដដែលនឹងបង្កើនវិធានការឃ្លាតឆ្ងាយពីសង្គមដល់កម្រិតទី២ ដែលជាកម្រិតខ្ពស់បំផុតទី ៣ ក្នុងចំណោម ៥ កម្រិត។
រដ្ឋាភិបាលទីក្រុងបានឲ្យដឹងថា ខ្លួននឹងពង្រឹងវិធានការណ៍ឃ្លាតឆ្ងាយ ពីសង្គមនៅតាមមូលដ្ឋានសំខាន់ៗចំនួន ១០ រួមមានផ្ទះថែទាំ និងភោជនីយដ្ឋាន ដែលជាផ្នែកមួយនៃយុទ្ធនាការនេះ៕
ដោយ ឈូក បូរ៉ា