ព័ត៌មានអន្តរជាតិ

អង្គការលើកលែងទោស ៖ Facebook និងGoogle ក្លាយជាតំបន់គ្មានសិទ្ធិមនុស្ស នៅប្រទេសវៀតណាម

HANOI ៖ អង្គការលើកលែងទោសអន្តរជាតិ បានព្រមានដោយចោទប្រកាន់ថា ក្រុមអ្នកជំនាញបច្ចេកវិទ្យា នៃការជួយត្រួតពិនិត្យការប្រឆាំង និងការបញ្ចេញមតិ នយោបាយនៅក្នុងប្រទេស ជាពិសេសក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Facebook និង Google កំពុងក្លាយជាតំបន់ គ្មានសិទ្ធិមនុស្ស ក្នុងប្រទេសវៀតណាម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រទេសកុម្មុយនិស្តវៀតណាម បានដាក់គុកអ្នករិះគន់ របស់ខ្លួនជាយូរមកហើយ ប៉ុន្តែបានទទួលរង នូវការចាប់អារម្មណ៍នៅក្នុងឆ្នាំថ្មីៗនេះ សម្រាប់គោលដៅអ្នក ប្រើប្រាស់នៅលើ Facebook ជាវេទិកាពេញនិយមសម្រាប់ សកម្មជននៅក្នុងប្រទេស ដែលប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ត្រូវបានហាមឃាត់ ។

បណ្តាញសង្គមបានសារ ភាពកាល ពីដើមឆ្នាំនេះថា ខ្លួនកំពុងរារាំងមាតិកា ត្រូវបានចាត់ទុកថា ខុសច្បាប់ដោយអាជ្ញាធរ ខណៈរបាយការណ៍ តម្លាភាពចុងក្រោយបង្អស់ របស់ខ្លួនបានបង្ហាញថា មានការកើនឡើងជិត ១.០០០ ភាគរយនៃមាតិកា វាត្រួតពិនិត្យលើបទបញ្ជារបស់រដ្ឋាភិបាលបើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែមុន។
អង្គការលើកលែងទោសអន្តរជាតិ បាននិយាយនៅក្នុងរបាយការណ៍ថា ខ្លួនបានសម្ភាស សកម្មជនចំនួន ១១ នាក់ដែលមាតិកា របស់ពួកគេត្រូវបានហាមឃាត់ មិនឲ្យមើលនៅក្នុងប្រទេសវៀតណាម តាមរយៈ Facebook នៅឆ្នាំនេះ ។ ក្រុមសិទិ្ធមនុស្សបានបន្តថា មនុស្ស ៣ នាក់ផ្សេងទៀត មានមាតិកាស្រដៀងគ្នា ត្រូវបានត្រួតពិនិត្យដោយ YouTube គ្រប់គ្រងដោយ Google ៕ ដោយ៖លី ភីលីព

Most Popular

To Top