ព័ត៌មានអន្តរជាតិ

Uber សម្រេចចិត្តលក់ជំនួញ រថយន្តបើកបរ ស្វ័យប្រវត្តិទៅឲ្យ Aurora

បរទេស ៖ CNN ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុន Uber បានសម្រេចចិត្ត ក្នុងការលក់ជំនូញផលិតរថយន្ត បើកបរស្វ័យប្រវត្តិរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាថ្មី ដែលមានឈ្មោះថា Aurora ហើយ ។

នេះមានន័យថា ការចំណាយពេលរយៈពេល៥ឆ្នាំ របស់ខ្លួននឹងក្លាយទៅ ជាការគ្រប់គ្រង របស់ Aurora វិញប៉ុន្តែ Uber នឹងទទួលបានភាគហ៊ុន សរុប២៦ភាគរយ ពីក្រុមហ៊ុនមួយនេះ និងព្រមទាំង បានវិនិយោគប្រាក់បន្ថែម ៤០០លានដុល្លារផង ជាមួយនឹងគ្នា ។

គួរឲ្យដឹងដែរថា ប្រធានប្រតិបត្តិ របស់ Aurora លោក Chris Urmson គឺជាអតីតអ្នកដឹកនាំកិច្ចការងារ ផលិតរថយន្តបើកបរ ស្វ័យប្រវត្តិរបស់ Google ។ តាមការបញ្ជាក់រួមគ្នា ផលិតផលដែល Aurora បង្កើតបាន នឹងត្រូវប្រើប្រាស់ជាមួយ នឹងកម្មវិធីកក់រថយន្តតាក់ស៊ី របស់ Uber នាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top