ព័ត៌មានអន្តរជាតិ

ពីឡុត បើកយន្តហោះល្បឿនលឿន ជាងសម្លេងដំបូងបំផុត លើលោកទទួលមរណៈភាព

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ពីឡុតអាមេរិកលោក Chuck Yeager ដែលត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដំបូង ដែលបានបើកយន្តហោះល្បឿនលឿន ជាងសម្លេងបំផុតលើលោកនោះ បានទទួលមរណៈភាពក្នុងអាយុ
៩៧ឆ្នាំ ។

លោក Yeager បានជាប់ឈ្មោះនៅក្នុងសៀវភៅ ប្រវត្តិសាស្ត្រជាលើកដំបូង តាំងតែពីគ្រា ដែលលោកបានក្លាយ ទៅជាអ្នកបើកតេស្តយន្តហោះBell X-1 ជាលើកដំបូងកាលពីឆ្នាំ១៩៤៧ ហើយក្រោយមកក៏បានបំបែក កំណត់ជាច្រើនបន្ថែមទៀត ដើម្បីត្រួសត្រាយផ្លូវ នៃកម្មវិធីស្រាវជ្រាវទីអាវកាសរបស់សហរដ្ឋអាមេរិក ។

គួររំលឹកដែរថា លោក Yeager ក្នុងវ័យ២៤ឆ្នាំ កាលពីឆ្នាំនោះបានបើកបរយន្តហោះក្នុងល្បឿន កម្រិតល្បឿនលឿង ជាងសម្លេង Mach ១ ឬប្រមាណជា១ ២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោងក្នុងកំពស់ ប្រមាណជា ១៣ ៧០០ម៉ែត្រ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top