ព័ត៌មានអន្តរជាតិ

ចិនគម្រាមចាប់វិធានការ ជុំវិញការលក់អាវុធ អាមេរិកថ្មីឲ្យតៃវ៉ាន់

បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិននឹងចាប់វិធានការ តបតដ៏ចាំបាច់នានា ដោយយោងទៅតាមស្ថានភាព ក្រោយសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់លក់អាវុធថ្មីមួយ ឲ្យទៅកោះតៃវ៉ាន់ ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ថ្លែងប្រាប់ទៅកាន់សន្និសីទ កាសែត ប្រចាំថ្ងៃមួយ នៅក្នុងទីក្រុងប៉េកាំង លោកស្រី Hua Chunying បានធ្វើការជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការលក់អាវុធបែបនេះ។

គួរបញ្ជាក់ថា នៅអង្គារនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា តៃវ៉ាន់ប្រឈមមុខ នឹងការគម្រាមកំហែងយោធា ជារៀងរាល់ថ្ងៃ ពីកងកម្លាំងផ្តាច់ការ ស្របពេលដែលសហរដ្ឋអាមេរិក បានប្រកាសនូវកញ្ចប់លក់ អាវុធមានទំហំទឹកប្រាក់២៨០លានដុល្លារថ្មី ឲ្យដល់កោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ៕

Most Popular

To Top