ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើអង្គភាព ចំនួន៦ និងនាវាចំនួន៤ ដែលពាក់ព័ន្ធទៅនឹងកូរ៉េខាងជើង

សេអ៊ូល ៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញនេះ បានដាក់ឈ្មោះអង្គភាពថ្មីចំនួន ៦ និងនាវាចំនួន ៤ ដែលស្ថិតក្រោមការដាក់ ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។

នាយកដ្ឋាននេះបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ថ្ងៃនេះការិយាល័យនៃការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស (OFAC) របស់សហរដ្ឋអាមេរិក បានកំណត់អង្គភាពចំនួន ៦ និងបានកំណត់អត្តសញ្ញាណ នាវាចំនួន ៤ ដែលទាក់ទងនឹងការដឹកជញ្ជូនធ្យូងថ្ម របស់កូរ៉េខាងជើង” ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin ត្រូវបានគេ ដកស្រង់សម្ដី ដោយនិយាយសំដៅ ដល់ប្រទេសកូរ៉េខាងជើង “ កូរ៉េខាងជើង នៅតែបន្ដរំលោភការ ហាមឃាត់របស់អង្គការសហប្រជាជាតិ ជុំវិញការនាំចេញធ្យូងថ្ម អ្នកបង្កើតប្រាក់ចំណូលដ៏សំខាន់មួយ ដែលជួយផ្តល់ថវិកា ដល់កម្មវិធីនៃការបំផ្លាញ ទ្រង់ទ្រាយធំ”។

លោកបានបន្ថែមថា“ របបកូរ៉េខាងជើងជារឿយៗប្រើកម្លាំងពលកម្មពីជំរុំពន្ធនាគារ ក្នុងឧស្សាហកម្មរ៉ែរបស់ខ្លួន រួមទាំងធ្យូងថ្ម ធ្វើអាជីវកម្មប្រជាជនរបស់ខ្លួន ដើម្បីជំរុញកម្មវិធីអាវុធខុសច្បាប់” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top