ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អនុម័តលក់ប្រព័ន្ធ ទំនាក់ទំនងឲ្យតៃវ៉ាន់

បរទេស ៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសអាមេរិក ទើបបានអនុម័តលក់ ប្រព័ន្ធទំនាក់ទំនងព័ត៌មាន មានទំហំទឹកប្រាប់២៨០លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់ ។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក បានស្នើសុំទិញ ប្រព័ន្ធទំនាក់ទំនងព័ត៌មាន ដែលរួមមានឧបករណ៍ ភ្ជាប់ទំនាក់ទំនងចំនួន១៥៤គ្រឿង ឧបករណ៍បញ្ជូនទំនាក់ទំនង២៤គ្រឿង ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធចំនួន៨ ក៏ដូចជាការគាំទ្រ ផ្នែកបច្ចេកទេស និងការដឹកជញ្ជូនផងដែរ ។

គួរបញ្ជាក់ថា កាលពីក្នុងខែតុលា សហរដ្ឋអាមេរិក ក៏បានប្រកាសកិច្ចព្រមព្រៀងលក់អាវុធដ៏មាន សក្តានុពលចំនួនពីរជាមួយតៃវ៉ាន់ ដែលសរុបជាទឹកប្រាក់ចំនួន១,៤ពាន់លានដុល្លារ បង្កឲ្យមានការគម្រាម សងសឹកពីប្រទេសចិន ប្រសិនបើកិច្ចព្រមព្រៀងទាំងនោះ ត្រូវបានអនុវត្ត ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top