បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនប្រឆាំងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមរៀបចំទណ្ឌកម្មថ្មីលើមន្ត្រីចិន ជុំវិញប្រតិបត្តិការបង្រ្កាប នៅហុងកុងនោះ គឺជាការពិត។
មន្ត្រីនំាពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែទទូចដើរលើផ្លូវខុសនោះ ប្រទេសចិននឹងបន្តចាត់វិធានការ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ មានសេចក្តីរាយការណ៍មួយចំនួនបាននិយាយថា សហរដ្ឋអាមេរិក កំពុងតែត្រៀមរៀបចំ ធ្វើការដាក់ទណ្ឌកម្មលើមន្ត្រីចិនជាច្រើនរូប ជុំវិញតួនាទីរបស់ពួកគេ ក្នុងរឿងដែលទីក្រុងប៉េកាំង ដកសិទ្ធិរបស់សមាជិកសភា មកពីបក្សប្រឆាំងនៅទីក្រុងហុងកុង ៕
ប្រែសម្រួល៖ប៉ាង កុង


