អាមេរិក ៖ អ្នកក្រុមស្រាវជាវបាននិយាយថា គ្រោងឆ្អឹង របស់សត្វមួយប្រភេទ ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា សត្វខ្លាធ្មេញពិឃាត សម័យបុរាណ នឹងត្រូវដាក់ដេញថ្លៃ នៅសប្តាហ៍ក្រោយដោយការដេញថ្លៃរំពឹងថានឹងមានតម្លៃខ្ពស់ រហូតដល់៩០,០០០ ដុល្លារឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
គ្រោងឆ្អឹងត្រូវបានរកឃើញ នៅលើកសិដ្ឋានចិញ្ចឹម សត្វមួយនៅខាងត្បូង Dakota កាលពីឆ្នាំមុនជាកម្មសិទ្ធិ របស់ Hoplophoneus ហើយត្រូវបានប៉ាន់ស្មានថា មានអាយុជិត ៤០ លានឆ្នាំ ចំណែកហ្វូស៊ីល មានប្រវែងប្រហែល ៤ ហ្វីតត្រូវបានរក្សាទុកភាគច្រើនដោយគ្រោងឆ្អឹង ៩០ ភាគរយ ។
សត្វខ្លាបុរាណជាសត្វមួយ ក្នុងចំណោមមំសាសីសម័យបុរេប្រវត្តិ ត្រូវបានគេនិយមហៅថា សត្វឆ្មា ឬសត្វខ្លាធ្មេញពិឃាត ពីព្រោះជាសត្វដែលល្បីល្បាញបំផុតគឺ Smilodon ទោះបីជាសត្វនេះមិនមែន ជាសមាជិកនៃគ្រួសារឆ្មាក៏ដោយ ។
ពួកវាជាផ្នែកមួយ នៃពូជដែលផុតពូជនៃគ្រួសារ Nimimidae បានបន្សល់ទុកនូវអាមេរិកខាងជើង ដែលបានចាប់ផ្តើមប្រហែល ៥៦ លានឆ្នាំ មុនដោយបានស៊ីបំផ្លាញសត្វសេះ និងសត្វរមាស ៕ដោយ៖លី ភីលីព


