ព័ត៌មានអន្តរជាតិ

មនុស្សបុរាណស្លាប់ ជាង១៣០,០០០ ឆ្នាំមុន ដោយការអត់អាហារ បន្ទាប់ពីធ្លាក់ចូលអណ្តូង

អ៊ីតាលី ៖ បុរសសម័យបុរាណ “Neanderthal”ម្នាក់ ដែលឈ្មោះថា Altamura Man ស្លាប់យ៉ាងវេទនា ដោយសារតែអត់អាហារបរិភោគ បន្ទាប់ពីធ្លាក់អណ្តូងទឹកកាលពីជាង ១៣០,០០០ ឆ្នាំមុន ក្រោយក្រុម អ្នកបុរាណ វិទ្យារកឃើញថា ធ្មេញរបស់លោកប្រើសម្រាប់ខាំ កាន់សាច់នោះគ្មានអ្វីជាប់ នឹងធ្មេញឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោក Cavers បានប្រទះឃើញគ្រោងឆ្អឹង នៅក្នុងរូងភ្នំ Lamalunga ប្រទេសអ៊ីតាលីកាលឆ្នាំ ១៩៩៣ ការរកឃើញគ្រោងឆ្អឹងនេះត្រូវបានគ្របដណ្ដប់ ដោយស្រទាប់រ៉ែថ្មខៀវ គឺជាប្រភេតរ៉ែមានថ្មកំបោរព័ន្ធជុំវិញ ។ ការធ្វើសមាហរណកម្មនេះ រួមជាមួយទីតាំងហ្វូស៊ីល របស់បុរសប្រហែល ២០ នាទីនៅក្រោមដីចំពេល មានផ្នូរតូចចង្អៀត បានធ្វើឲ្យការវិភាគពិបាក ។

ទោះយ៉ាងណាអ្នកស្រាវជ្រាវ មកពីប្រទេសអ៊ីតាលី បានបញ្ចេញពន្លឺលើស្ថានភាពសុខភាព មាត់ធ្មេញរបស់លោក Altamura Man មានបន្ទះធ្មេញ បាត់បង់ធ្មេញ និងទំនងជាអញ្ចាញធ្មេញ ។ ការវិភាគពីមុននៃ DNA របស់ Altamura Man ធ្វើឡើងនៅឆ្នាំ ២០១៦ ដោយផ្អែកលើគំរូយកចេញពីឆ្អឹងថ្គាម របស់លោកបានចុះ កាលបរិច្ឆេទចន្លោះពី ១៧២.០០០-១៣០.០០០ ឆ្នាំមុន ។

អ្នកនិពន្ធ និងអ្នកជំនាញវិទូលោកacopo Moggi-Cecchi នៃសាកលវិទ្យាល័យ Florenceបានប្រាប់ CNN ថា បុគ្គលនេះច្បាស់ជាដួលនៅលើដី ហើយប្រហែលជាលោកមិន បានឃើញរន្ធនៅក្នុងដីឡើយ យើងគិតថា លោកអង្គុយនៅទីនោះហើយស្លាប់ទៅ ៕
ដោយ៖លី ភីលីព

Most Popular

To Top