សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រេស៊ីល បានកើនឡើងដល់១៨០.៤៣៧នាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៦៧២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តក៏បានរកឃើញថា មានអ្នកឆ្លងជំងឺថ្មី ចំនួន៥៤.៤២៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ ទូទាំងប្រទេសកើន ដល់៦.៨៣៦.២២៧នាក់ ។
សៅប៉ូឡូ ជារដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាងគេនៅក្នុងប្រទេស ដែលបានស្នើឲ្យបិទប្រទេស គិតចាប់ពីថ្ងៃសៅរ៍នេះរហូតដល់ថ្ងៃទី១២ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ គ្រាដែលមានការប្រមូលផ្តុំគ្នា ក្នុងឳកាសបុណ្យគ្រីស្មាក់ និងសម្រាកចូលឆ្នាំថ្មី ដែលខិតជិតមកដល់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា