ព័ត៌មានអន្តរជាតិ

NATO គប្បីស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាម បើសិនជាយកចិត្តទុកដាក់ បញ្ហាសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក បានចូលក្នុងទឹកដីអាហ្គានីស្ថាន ត្រូវបានគេលើកយកមិនបរិយាយថា ជា“ សង្គ្រាមប្រឆាំងភេរវកម្ម” បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញានៅទីក្រុងញូវយ៉កក្នុងឆ្នាំ២០០១ ។

ចាប់តាំងពីពេលនោះមកជម្លោះដែលមានអាយុកាលជិត២ទសវត្សរ៍មកនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត របស់ប្រជាជនស៊ីវិលនៅអាហ្វហ្គានីស្ថាន ។ ពួកគេបានទទួលរងនូវគ្រោះថ្នាក់ នៃសង្គ្រាមមិនចេះចប់នេះជាមួយ នឹងអំពើឃោរឃៅរំលោភ សិទ្ធិមនុស្សឥតឈប់ឈរ ។

គេបានដឹងថា មានក្រុមទាហានឥស្សរជន អូស្ត្រាលីមួយក្តាប់តូចបានធ្វើ“ ការប្រជែងសម្លាប់” និង“ តណ្ហាបង្ហូរឈាម” និង“ ការប្រព្រឹត្តអំពើអមនុស្សធម៌ និងមិនគប្បីចំពោះអ្នកទោស” ទៅលើជនស៊ីវិលអាហ្វហ្គានីស្ថាន បានញុំាងឲ្យពិភពលោក និងធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថានខឹងសម្បាយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការទួចសោក និងអំពាវនាវរកយុត្តិធម៌ ។

ការស៊ើបអង្កេតរយៈពេល០៤ឆ្នាំ ដែលធ្វើឡើងដោយឧត្តមសេនីយ៍ទោ Paul Brereton បានរកឃើញថា ការគប់គ្រាប់បែក ឬបំផ្ទុះអាវុធទៅលើប្រជាជនស្លូតត្រង់ និងរឿងរ៉ាវក្លែងក្លាយត្រូវបានប្រើ ដើម្បីបង្ហាញពីការធ្វើទារុណកម្ម និងការប្រហារជីវិតដែលត្រូវបានធ្វើឡើង ក្នុងអំឡុងពេលសួរចម្លើយដោយកងទ័ពអូស្ត្រាលី ។

យ៉ាងហោចណាស់ជនស៊ីវិលអាហ្វហ្គានីស្ថាន ចំនួន៣៩នាក់ រួមទាំងអ្នកទោស ដែលជាកសិករ និងជនស៊ីវិលត្រូវបានសម្លាប់ដោយទាហានឥស្សរជនអូស្ត្រាលី ក្នុងសង្គ្រាមរវាងឆ្នាំ២០០១ និង២០១៥ ។

បុរសអាហ្វហ្គានីស្ថានម្នាក់ត្រូវបានគេចោទប្រកាន់ថា ជា“ ការអនុវត្តគោលដៅ” ។ បំពង់ករបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំពីរនាក់ត្រូវបានកាត់ផ្តាច់ចេញ ហើយសាកសពរបស់ពួកគេ ត្រូវបានគេយកទៅបោះចោលក្នុងទន្លេក្បែរនោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top