ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអង់គ្លេស ជំរុញអាមេរិក ឲ្យដាក់បម្រាមធ្វើដំណើរ

បរទេស៖រដ្ឋាភិបាលអង់គ្លេស កំពុងតែធ្វើការប្រឹងប្រែងដ៏ខ្លាំងក្លាមួយ ដើម្បីបញ្ចុះបញ្ចូលឲ្យរដ្ឋបាលលោក ត្រាំ ដកឬក៏បន្ធូរបន្ថយបម្រាមធ្វើដំណើរ ដែលរារាំងមនុស្សភាគច្រើននៅចក្រភពអង់គ្លេស មិនឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក។

សំណើឲ្យដកបម្រាមធ្វើដំណើរនេះ ធ្លាប់បានទទួលការគាំទ្រពីមន្ត្រីសមាជិកទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណារបស់សេតវិមាន ទីភ្នាក់ងារសុខភាពសាធារណៈ និងទីភ្នាក់ងារដទៃផ្សេងទៀតផងដែរ នេះបើ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។

គួរបញ្ជាក់ថា បម្រាមរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ភ្ញៀវភាគច្រើនមកពីអឺរ៉ុបនេះ គឺត្រូវបានដាក់ឲ្យមានប្រសិទ្ធភាព តាំងពីពាក់កណ្ដាលខែមីនាមកម៉្លេះ ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណា ដោយរារំាងការធ្វើដំណើរចូលរបស់បុគ្គលមិនមែនជនជាតិអាមេរិក ដែលធ្លាប់បាននៅក្នុងប្រទេសអឺរ៉ុប នៅក្នុងពេលចំនួន១៤ថ្ងៃមុន៕

Most Popular

To Top