ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហើរយន្ដហោះស៊ើបការណ៍លើកូរ៉េ ខណៈមានរបាយការណ៍ថា កូរ៉េខាងជើង ហាក់ដូចជា ត្រៀមរៀបចំព្យុហយាត្រាយោធា

សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានបង្ហាញថា យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះកាត់ភាគកណ្តាល នៃប្រទេសកូរ៉េកាលពីថ្ងៃអង្គារ ខណៈដែលកូរ៉េខាងជើង ហាក់ដូចជាត្រៀមលក្ខណៈ សម្រាប់សមាជបក្សកាន់អំណាច។

យោងតាមអ្នកតាមដាន បានឲ្យដឹងថា យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរ នៅលើឆ្នេរសមុទ្រភាគខាងត្បូង ហើយបន្ទាប់មកតំបន់កណ្តាល នាព្រឹកថ្ងៃអង្គារ នេះបើយោងតាមអ្នកតាមដាន។

យន្ដហោះដែលមានជំនាញ ក្នុងការស្វែងរកសញ្ញាទូរទស្សន៍ មុនពេលបាញ់មីស៊ីល បានហោះចេញ ពីមូលដ្ឋានអាកាសកាដាណា នៅអូគីណាវ៉ាប្រទេសជប៉ុន។

RC-135W Rivet Joint ក៏វិភាគលើគន្លងក្បាលគ្រាប់ផងដែរ។ លើកចុងក្រោយ ដែលវាបានហោះលើឧបទ្វីបកូរ៉េ គឺនៅថ្ងៃទី១៨ ខែធ្នូ ហើយលើកនេះវាហាក់ដូចជា ហោះហើរនៅកម្រិតទាប។

មន្ត្រីយោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងលក្ខខណ្ឌអនាមិកថា សហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចលនារបស់កូរ៉េខាងជើង ដែលរួមមានការត្រៀមរៀបចំ សម្រាប់ព្យុហយាត្រាយោធា សម្រាប់សមាជលើកទី៨ នៃគណបក្សពលករកូរ៉េ នៅក្នុងខែមករា៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top