ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ៣៦ម៉ឺននាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ៣៦ម៉ឺននាក់នៅថ្ងៃពុធ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។

ជាមួយនឹងចំនួនឆ្លងសរុបនៅទូទាំងប្រទេសឯកដែលមានចំនួនរហូតដល់ ២១,២ លាននាក់ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦០,៤៤៣ នាក់នៅម៉ោង ៦ និង ២១នាទី ម៉ោងក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE ។

រដ្ឋញូវយ៉កបានរាយការណ៍អំពីអ្នកស្លាប់ ៣៨,៩១២ នាក់ដែលឈរនៅលើតារាងអ្នកស្លាប់ក្នុងកម្រិតរដ្ឋរបស់សហរដ្ឋអាមេរិក។  រដ្ឋតិចសាស់ស្ថិតនៅលំដាប់ទី ២ ដោយមានអ្នកស្លាប់ ២៩,១១៥ នាក់បន្ទាប់មកគឺរដ្ឋកាលីហ្វ័រញ៉ាមានចំនួន ២៧,៦២០ នាក់ស្លាប់ និងរដ្ឋផ្លរីដាមាន ២២៣១៧ នាក់បានស្លាប់។

រដ្ឋដែលមានអ្នកស្លាប់ច្រើនជាង ១១,០០០ នាក់ក៏រួមមានរដ្ឋញូវជេស៊ី, រដ្ឋអ៊ីលីណីស, ផេនស៊ីលវេនៀ, មីឈីហ្គែន, ម៉ាសាឈូសេត និងហ្សកហ្ស៊ី ផងដែរ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមានចំនួនអ្នកស្លាប់ និងបាត់បង់ជីវិតខ្ពស់បំផុតនៅលើពិភពលោក ដែលស្មើនឹងជាង ២៤ ភាគរយនៃករណីពិភពលោក និងជាង ១៩ ភាគរយនៃការស្លាប់ទូទាំងពិភពលោក៕ដោយ ឈូក បូរ៉ា

Most Popular

To Top