ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជូនប្រព័ន្ធការពារ Iron Dome ទីពីរទៅអាមេរិក

បរទេស៖ ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបញ្ជូនប្រព័ន្ធការពារ Iron Dome ជាលើកទីពីរ ចំនួនពីរ ទៅឲ្យកងទ័ពសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានមានប្រសាសន៍ថា ការបញ្ជូនប្រព័ន្ធការពារ Iron Dome ទៅឲ្យកងទ័ពអាមេរិកនេះ បានបង្ហាញឲ្យឃើញជាថ្មី នូវចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងក្រសួងការពារជាតិអ៊ីស្រាអែល និងក្រសួងការពារជាតិសហរដ្ឋអាមេរិក ប្រសិទ្ធភាព ប្រព័ន្ធប្រឆាំងការគម្រាមកំហែងផ្សេងៗ និងសមត្ថភាពបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះ របស់ឧស្សាហកម្មអ៊ីស្រាអែល”។

លោក Benny Gantz បាននិយាយថែមទៀត នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ខ្ញុំមានទំនុកចិត្តថា ប្រព័ន្ធនោះនឹងជួយកងទ័ពសហរដ្ឋអាមេរិក ក្នុងកិច្ចការពារកងទ័ពអាមេរិក ពីមីស៊ីលផ្លោង និងការគម្រាមកំហែងដែនអាកាស ក៏ដូចជាពីការគម្រាមកំហែង ដែលកំពុងតែកើតមាន នៅក្នុងតំបន់ ដែលកងទ័ពអាមេរិកដាក់ពង្រាយ លើបេសកកម្មផ្សេងៗ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top