បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អាកាសចរជាតិអេហ្ស៊ីប EgyptAir បានសម្រេចចិត្តក្នុងការ ដំណើរការហោះហើរ របស់ខ្លួនជាប្រចាំថ្ងៃទៅកាន់ ប្រទេសកាតាហើយចាប់ពីថ្ងៃទី១៨ ខែមករាតទៅ។
អាកាសចរស៊ីវិល របស់ប្រទេសអេហ្ស៊ីបដែលបាន ធ្វើការប្រកាសនេះកាលពីថ្ងៃអង្គារ បានបញ្ជាក៉ទៀតថា ការលើកលែងបម្រាមដែល ត្រូវបានគេដឹងថាមាន ពេលវេលាអស់រយៈពេល ៣ឆ្នាំកន្លះមកហើយ ជាមួយនឹងប្រទេសជិតខាង ក្នុងតំបន់ឈូងសមុទ្រ Gulf នេះ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ បាននាំគ្នាធ្វើការចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀង ដែលមានឈ្មោះថា Al-Ula នៅឯកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf ដើម្បីបញ្ចប់ទៅនៃការហាមឃាត់ ក្នុងការធ្វើទំនាក់ទំនងជាមួយនឹងប្រទេស កាតាដោយប្រទេសជាច្រើន ដូចជាអេហ្ស៊ីបអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម ព្រមទាំងបារ៉ែនផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី