វ៉ាស៊ីនតោន៖ ការិយាល័យតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ពន្ធសេវាកម្មឌីជីថល (DSTs) ដែលត្រូវបានអនុម័តដោយប្រទេសអូទ្រីស អេស្ប៉ាញ និងចក្រភពអង់គ្លេសបានរើសអើង ក្រុមហ៊ុនអាមេរិក ហើយមិនត្រូវគ្នានឹង គោលការណ៍ពន្ធដារអន្តរជាតិ។
ការិយាល័យរបស់ USTR បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “USTR មិនបានចាត់វិធានការជាក់លាក់ ណាមួយទាក់ទងនឹងការ រកឃើញនៅពេលនេះទេ ប៉ុន្តែនឹងបន្តវាយតម្លៃ ជម្រើសដែលមានទាំងអស់”។
ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបានសម្រេចចិត្ត ផ្អាកការអនុគ្រោះពន្ធលើផលិតផល បារាំងដែលមានតំលៃប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក ចំពេលមានជម្លោះលើពន្ធសេវាកម្មឌីជីថល DST ៕
ដោយ ឈូក បូរ៉ា


