អាមេរិក ៖ ការសិក្សាមួយបាន និយាយថា សមាជិកដែលមានជាងគេ ក្នុងចំណោមប្រជាជនមានចំនួន៥៤ ភាគរយទំនងជារក្សាចម្ងាយ របស់ពួកគេពីអ្នកដទៃទៀត ក្នុងកំឡុងពេលមានជំងឺរាតត្បាត ជាងប្រជាជនក្រីក្របំផុត ក្នុងចំណោមយើងនេះ បើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមកពី សហរដ្ឋអាមេរិក បានស្ទង់មតិលើមនុស្សពេញវ័យជាង១,០០០ នាក់ នៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា ញូវយ៉ក និងរដ្ឋតិចសាស់អំពីវិធានការណ៍ ដែលពួកគេបានអនុវត្ត ដើម្បីការពារប្រឆាំងនឹងមេរោគCOVID-19 ។ ការស្ទង់មតិនេះគឺជាផ្នែកមួយ នៃការសិក្សាធំមួយ ដែលស្វែងរកការឆ្លើយតប ចំពោះរោគរាតត្បាតមេរោគCOVID-19នៅទូទាំងប្រទេសចំនួន៦រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន អ៊ីតាលីជប៉ុន និងកូរ៉េ ។
ក្រុមនេះបានសន្និដ្ឋានថា អ្នកដែលមានប្រាក់ចំណូលខ្ពស់ ទំនងជាចាត់វិធានការប្រឆាំងនឹងវីរុសដូចជាការឃ្លាតឆ្ងាយ ពីសង្គមការពាក់របាំងមុខ និងធ្វើការពីផ្ទះ។ ក្រុមអ្នកមានបាននិយាយថា អ្នកដែលមានប្រាក់ ចំណូលទាប អាចពិបាកក្នុងការធ្វើសកម្មភាពជាច្រើន ឧទាហរណ៍ពួកគេអាចមានការងារ ដែលមិនអាចធ្វើបានពីផ្ទះ។
ក្រុមអ្នកស្រាវជ្រាវបានបន្តថា ពួកគេសង្ឃឹមថា អាជ្ញាធរអាចប្រើការរកឃើញ របស់ពួកគេដើម្បីព្យាករណ៍ កាន់តែប្រសើរឡើងនូវការ រីករាលដាលនៃជំងឺរាតត្បាត និងបទប្បញ្ញត្តិផ្សេងៗទៀត ៕ដោយ៖លី ភីលីព