ព័ត៌មានអន្តរជាតិ

កូវីដ ៖ ឥណ្ឌាចាប់ផ្តើមដំណើរ ការចាក់វ៉ាក់សាំងធំ បំផុតលើលោក

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមអ្នកធ្វើការផ្នែកអនាម័យ នឹងក្លាយទៅជាមនុស្សដំបូង បំផុត ក្នុងការទទួលបានវ៉ាក់សាំង
ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ខណៈដែលខ្លួនកំពុងចាប់ផ្តើម ធ្វើការចាក់ទ្រង់ទ្រាយធំ បំផុតលើលោក ។

លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលមានវត្តមាន នៅក្នុងពិធីសម្ភោធផ្លូវការ នៃកម្មវិធីចាក់វ៉ាក់សាំង បានបញ្ជាក់ថាផែនការ របស់ឥណ្ឌានឹងធ្វើការ
ងារចាក់វ៉ាក់សាំងឲ្យ បានទៅលើពលរដ្ឋ របស់ខ្លួនចំនួនច្រើនជាង១,៣ពាន់លាននាក់ ។

គួរឲ្យដឹងដែរថា មកទល់ពេលនេះវ៉ាក់សាំងការពារកូវិដ ជាច្រើនលានដូស នៃវ៉ាក់សាំង Covishield និង Covanxi ត្រូវបានដឹកញ្ជូនទៅកាន់តំបន់នានារួច
ជាស្រេចប៉ុន្មានថ្ងៃ មុនការចាប់ផ្តើមថ្ងៃដំបូង ក្នុងពេលតំណាលគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top