SILVER SPRING ៖ ក្រុមហ៊ុន General Motors កំពុងចាប់ដៃគូ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft ដើម្បីបង្កើនល្បឿន នៃការបើកបររថយន្តប្រើអគ្គិសនី និងបើកបរដោយខ្លួនឯង ដើម្បីប្រកួតប្រជែងទីផ្សាររថយន្ត នឹងក្រុមហ៊ុនផ្សេងៗទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
នៅក្នុងភាពជាដៃគូ ដែលបានប្រកាស ក្រុមហ៊ុនបាននិយាយថា កម្មវិធីកុំព្យូទ័រ Azure Cloud និងកុំព្យូទ័រ edge របស់ក្រុមហ៊ុន Microsoft នឹងត្រូវបានប្រើ ដើម្បីធ្វើពាណិជ្ជកម្ម ដំណោះស្រាយរថយន្តស្វ័យភាពតែមួយរបស់វា។ ក្រុមហ៊ុន Microsoft ចូលរួមជាមួយក្រុមហ៊ុន General Motors ក្រុមហ៊ុនHonda និងវិនិយោគិនស្ថាប័នដទៃទៀត ក្នុងការវិនិយោគភាគហ៊ុនថ្មី មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារក្នុងក្រុមហ៊ុន Cruise នាំឲ្យតម្លៃរបស់វាមានប្រមាណ ៣០ ពាន់លានដុល្លារ។
Cruiseដែលក្រុមហ៊ុនGM បានទិញកាលពីឆ្នាំ២០១៦ បានក្លាយជាក្រុមហ៊ុនឈានមុខគេ ខាងបច្ចេកវិទ្យាគ្មានអ្នកបើកបរ ហើយបានធ្វើដំណើរទៅមុខពីរដ្ឋកាលីហ្វ័រញ៉ា កាលពីចុងឆ្នាំមុន ដើម្បីសាកល្បងរថយន្តស្វ័យប្រវត្ដិរបស់ខ្លួន នៅសាន់ហ្វ្រាន់ស៊ីស្កូ ដោយគ្មានអ្នកបើកបរបម្រុង។
ក្រុមហ៊ុនHonda កំពុងស្ថិតនៅលើគម្រោង Cruise ជាមួយក្រុមហ៊ុន GM ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Ford បានចាប់ដៃគូ ជាមួយក្រុមហ៊ុនផលិតរថយន្តស្វ័យត របស់ក្រុមហ៊ុន Pittsburgh Argo AI ហើយក្រុមហ៊ុន Hyundai បានចូលរួមជាមួយក្រុមហ៊ុន Fiat Chrysler កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀង ដើម្បីប្រើប្រាស់បច្ចេកវិទ្យារថយន្ត គ្មានមនុស្សបើករបស់ Waymo ។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GM លោក Mary Barra បានមានប្រសាសន៍ថា ក្រុមហ៊ុន Microsoft គឺជាការបន្ថែមដ៏អស្ចារ្យដល់ក្រុម នៅពេលយើង ឆ្ពោះទៅរកអនាគតនៃគ្រោះថ្នាក់ ដោយសូន្យការបំភាយសូន្យ និងការកកស្ទះសូន្យ ។
ក្រុមហ៊ុន Microsoft នឹងជួយយើងពន្លឿន ការធ្វើពាណិជ្ជកម្មលើរថយន្តបើកបរ ដោយប្រើអគ្គិសនី និងបើកបរដោយខ្លួនឯងរបស់ Cruise និងជួយឲ្យក្រុមហ៊ុន GM ទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនពីការគណនាលើពពក នៅពេលយើង បើកដំណើរការរថយន្តអគ្គិសនីថ្មី ៣០ គ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥ ហើយបង្កើតអាជីវកម្ម និងសេវាកម្មថ្មីៗដើម្បីជំរុញកំណើន៕ ដោយ៖លី ភីលីព