ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីព័រទុយហ្គាល់ បញ្ជាក់ថា ទោះបីជាមានការបិទប្រទេស ក៏ដំណើរការបោះឆ្នោតនៅតែបន្តធ្វើដដែល

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា លោក Marcelo Rebelo de Sousa ប្រធានាធិបតីព័រទុយហ្គាល់ បានបញ្ជាក់កាលពីថ្ងៃពុធថា ដំណើរការនៃការជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២៤ ខែមករា នៅតែប្រព្រឹត្តឡើងដដែល ទោះបីជាមានការបិទប្រទេស នៅក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរាតត្បាតកូវីដ១៩ក្តី ។

គាត់បានលើកឡើងនៅក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មានថា “ជនជាតិព័រទុយហ្គាល់ គួរតែបោះឆ្នោតនៅថ្ងៃអាទិត្យ ។ វាជារឿងសំខាន់ណាស់សម្រាប់ការបោះឆ្នោត ទន្ទឹមនឹងនេះដែរ នៅតែរក្សាការគោរព តាមវិធានសុខាភិបាល ហើយអ្នកប្រជាធិបតេយ្យជាច្រើន ហើយបានធ្វើវាយូរមកហើយ និងនាំឲ្យមានស្ថានភាពគ្រោះថ្នាក់ លើសពីអ្វីដែលយើងបានធ្លាប់ជួបប្រទះ” ។

នៅក្នុងការបោះឆ្នោតនេះដែរ គេដឹងថា មានបេក្ខភាពចំនួន០៦រូបផ្សេងទៀតដែលឈរឈ្មោះជាប្រធានាធិបតី ។ ដោយការបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅព្រឹក និងបញ្ចប់នៅពេលយប់ថ្ងៃអាទិត្យ ដែលមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ២៥០.០០០នាក់ ដោយការបោះឆ្នោតតាមផ្នែកនីមួយៗ ។ នៅថ្ងៃអាទិត្យ ពលរដ្ឋភាគច្រើនគេរំពឹងថា នឹងចូលរួមបោះឆ្នោតនៅតាមទីតាំងបោះឆ្នោតរបស់ពួកគេនៅទូទាំងប្រទេស ៕

Most Popular

To Top