ព័ត៌មានអន្តរជាតិ

ចំណងមិត្តភាព តួកគី-សហភាពអឺរ៉ុប កំពុងស្ថិតលើដំណើរ ប្រសើរឡើង

បរទេស ៖ ប្រេសិតជាន់ខ្ពស់ របស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី និងសហភាពអឺរ៉ុប បានចាប់ផ្តើមពេលវេលា ប្រកបដោយភាពវិជ្ជមាន ហើយការបោះជំហាន ធ្វើការចាប់ផ្តើមឡើងវិញ នូវការពិភាក្សាគ្នាជាមួយក្រិក ជុំវិញរឿងអ៊ីដ្រូកាបូន នៅសមុទ្រមេឌីទែរ៉ានេ ទទួលបានការស្វាគមន៍ ប៉ុន្តែសហភាពអឺរ៉ុប នៅតែព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស ។

លោក Josep Borrell ជាប្រធានគោលនយោបាយបរទេស សហភាពអឺរ៉ុប នៅរួមជាមួយរដ្ឋមន្ត្រី ការបរទេសតួកគី បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងបានឃើញភាពប្រសើរឡើង ក្នុងបរិយាកាសទាំងស្រុង យើងមានចង់ឃើញជាខ្លាំង នូវការគ្មានភាពតានតឹងជានិច្ច នៅសមុទ្រមេឌីទែរ៉ានេខាងកើត” ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានគោលនយោបាយ បរទេសសហភាពអឺរ៉ុបរូបនោះ បានថ្លែងបន្តដូច្នេះថា “យើងនៅតែមានក្តីព្រួយបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសតួកគី”៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top