បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានបង្ហោះរូបភាពក្លែងក្លាយរបស់លោក ដូណាល់ត្រាំ កំពុងលេងហ្គោលនៅក្នុងស្រមោលនៃអ្នកបំផ្ទុះគ្រាប់បែកបំបាំងកាយយុទ្ធសាស្រ្តអាមេរិក គឺយន្តហោះទម្លាក់គ្រាប់បែក B-2 ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថា « ការសងសឹកគឺជារឿងដែលមិនអាចជៀសរួច» ដែលដកស្រង់ចេញពីសម្តីរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីខែធ្នូ នៅពេលដែលគាត់បានប្តេជ្ញាសងសឹកជីវិតរបស់មេបញ្ជាការយោធាជាន់ខ្ពស់ឧត្តមសេនីយ៍ Qasem Soleimani ។
ឧត្តមសេនីយ៍ Soleimani ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើក្បួនរថយន្តរបស់គាត់នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដនៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០២០ តាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ ការសម្លាប់នេះ បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ហើយនៅ ក្នុងការសងសឹក គឺអ៊ីរ៉ង់បានវាយប្រហារទីតាំងយោធាអាមេរិកនៅអ៊ីរ៉ាក់៕ប្រែសម្រួលៈ ណៃ តុលា


