ព័ត៌មានអន្តរជាតិ

លោក បៃដិន ទំនងជា នឹងជួយសង្រគ្រោះកិច្ចព្រមព្រៀង ដែលស្លាប់បាត់ ទៅរបស់លោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្រគល់សហរដ្ឋអាមេរិកឱ្យ ទៅកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុវិញ ដែលទំនងជានឹងជួយសង្គ្រោះកិច្ចព្រមព្រៀងដែលស្លាប់បាត់ទៅក្រោមការផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតី លោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់ ។

ប៉ុន្មានម៉ោងបន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកលោក បៃដិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលនាំប្រទេសរបស់លោក ត្រឡប់ទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយងាកទៅរកការសម្រេចចិត្តមុនរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនេះ។

លោកបានឲ្យដឹងមុនពេលចុះហត្ថលេខាថា“ យើងនឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរបៀបដែលយើងមិនទាន់បានធ្វើកន្លងមក” ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានស្វាគមន៍ការប្រកាសថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Guterres បានលើកឡើងថា“ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជំហ៊ានរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីចូលជាថ្មីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការផ្លាស់ប្តូរអាកាសធាតុ និងចូលរួមជាមួយរដ្ឋាភិបាលក្រុង, រដ្ឋ, ធុរកិច្ច និងប្រជាជន ដែលកំពុងបង្កើនសកម្មភាពប្រកបដោយមហិច្ឆតាដើម្បីប្រឈមនឹងវិបត្តិអាកាសធាតុ៕ដោយ ឈូក បូរ៉ា

Most Popular

To Top