ព័ត៌មានអន្តរជាតិ

ក្រុមគ្រូបង្រៀនរិះគន់ថា ឧទ្ធម្ភាគចក្រ Black Hawk១៥គ្រឿង ដែលលោកឌូទ័រតេ គ្រោងទិញ គឺសំខាន់ជាងចំណាយទៅលើសុខភាព និងការអប់រំ

ម៉ានីល៖ សហជីពគ្រូបង្រៀន កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវ ឱ្យលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ ចេញមុខបំភ្លឺចំពោះការទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង សម្រាប់កងកំលាំងទ័ពអាកាសហ្វីលីពីន ទោះបីមានការលំបាក ដែលបណ្តាលមកពីការឆ្លងរាលដាល ពេញប្រទេសហ្វីលីពីនក៏ដោយ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Raymond Basilio អគ្គលេខាធិការនៃសម្ព័ន្ធគ្រូ ដែលមានកង្វល់បាននិយាយថា “វាកំពុងធ្វើឱ្យអសីលធម៌ ដែលត្រូវស្តុកទុកឃ្លាំងអាវុធសង្គ្រាម ខណៈប្រជាជនរបស់យើង មានវិបត្តិសុខភាព និងសេដ្ឋកិច្ច។ អ្វីដែលយើងត្រូវការគឺវ៉ាក់សាំង ការងារ ជំនួយស្បៀងអាហារ និងសេវាកម្មសង្គមជាមូលដ្ឋាន ដូចជាការអប់រំជាដើម។

លេខាធិការគណៈរដ្ឋមន្រ្តីលោក Karlo Nograles នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពីការទិញយក នាពេលខាងមុខ ដោយពន្យល់ថា វាគឺជាផ្នែកមួយនៃផែនការ ដើម្បីដោះស្រាយកង្វះខាត ការដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រ ចំពោះកងកម្លាំងប្រដាប់អាវុធរបស់យើង និងការឈប់ប្រើប្រាស់ ឧទ្ធម្ភាគចក្រប្រភេទ Huey ទាំងអស់។

យោងទៅតាមក្រុមហ៊ុនផលិតរបស់វា Sikorsky Black Hawk គឺជាឧទ្ធម្ភាគចក្រពហុមុខងារ ដែលមានមុខងារ លើកពីខាងក្នុង និងខាងក្រៅ ការវាយប្រហារ ការជម្លៀសវេជ្ជសាស្រ្ត ការពន្លត់អគ្គិភ័យពីលើអាកាស ការស្វែងរក និងជួយសង្គ្រោះប្រតិបត្តិការពិសេស និងការដឹកជញ្ជូន VIP។ ឧទ្ធម្ភាគចក្រនេះ វាក៏អាចត្រូវបានបំពាក់អាវុធផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top