ប្លែកៗ

ចម្លែក! គ្រោះទឹកជំនន់នៅខេត្ត ជ្វាភាគកណ្តាល ប្រទេសឥណ្ឌូនេស៊ី ទឹកទន្លេប្រែជាពណ៌ដូចឈាម

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ថា គួរឲ្យចម្លែក ទឹកទន្លេបានប្រែក្លាយជាពណ៌ក្រហម នៅក្នុងភូមិ Jenggot ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីមានគ្រោះទឹកជំនន់ បានកើតឡើង ចេញពីរោងចក្រក្រណាត់មួយកន្លែង នៅថ្ងៃសៅរ៍នេះ បង្កឲ្យមានភាពរំជើបរំជួលជាខ្លាំង នៅលើបណ្តាញផ្ព្វផ្សាយសង្គម ។

អ្នកប្រើប្រាស់ បណ្តាញព័ត៌មានរាប់ពាន់នាក់ បាននាំគ្នាចែកចាយ តាមបណ្តាញសង្គម Twitter ទាំងរូបភាព និងវីដេអូ នៅក្នុងភូមិមួយ ស្ថិតនៅភាគខាងត្បូងនៃក្រុង Pekalongan នៅខេត្តជ្វាកណ្តាល ដោយដែលជន់លិចដោយទឹកជំនន់ ដែលធ្វើឲ្យទឹកប្រែពណ៌ ជាមួយគ្នានេះដែរ មានអ្នកប្រើប្រាស់ បណ្តាញផ្សព្វផ្សាយព័ត៌មានខ្លះ លើកឡើងថា ជាសភាពរាងដូចឈាមដូច្នេះឯង ។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ Ayah E Arek-Arek “ខ្ញុំមានការភ័យខ្លាច បើសិនជារូបភាពនេះ បានប្រឡាក់ដៃខ្ញុំ ដែលបានចាកចេញបន្តគ្នាមែននោះ ។ វាហាក់បីដូចជាសញ្ញាបង្ហាញ អំពីការបញ្ចប់នៃពិភពលោក គឺភ្លៀងលោហិត ជាដើម” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top