អង់គ្លេស៖ ការស្រាវជ្រាវថ្មីបានបង្ហាញថា ការពន្យារពេលកម្រិតថ្នាំ Pfizer jab ទី២ ដែលជាយុទ្ធសាស្ត្ររបស់ រដ្ឋាភិបាលបច្ចុប្បន្នអាចធ្វើឲ្យអ្នកជំងឺ វ័យចំណាស់មួយចំនួនប្រឈម នឹងការឆ្លងមេរោគដោយវ៉ារ្យ៉ង់អាហ្វ្រិកខាងត្បូង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ការធ្វើតេស្តិ៍ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Cambridge បានបង្ហាញថា វ៉ាក់សាំងមួយដូសមិនអាចជំរុញប្រព័ន្ធភាពស៊ាំ ផលិតអង្គបដិប្រាណបានគ្រប់គ្រាន់ ដើម្បីសម្លាប់មេរោគនោះទេ។ យោងតាមទិន្នន័យបឋម នៃការសិក្សាមិនទាន់ត្រូវបានពិនិត្យឡើងវិញថា មានតែចាក់លើកទី២ ប៉ុណ្ណោះដែលកម្រិតនៃ អង្គបដិប្រាណអាចការពារបាន។

ទន្ទឹមនឹងនេះវ៉ារ្យ៉ង់អាហ្រ្វិកខាងត្បូង មានការផ្លាស់ប្តូរដែលហៅថា E484K ជួយឲ្យវាគេចផុតពីប្រព័ន្ធភាពស៊ាំ។ គំរូមួយចំនួននៃវ៉ារ្យ៉ង់ Kent ឥឡូវត្រូវបានរកឃើញ ជាមួយនឹងការផ្លាស់ប្តូរដូចគ្នា។

ក្រុមអ្នកស្រាវជ្រាវនៅ Cambridge បានធ្វើតេស្តិ៍ឈាមពីមនុស្សចំនួន ២៦ នាក់ក្នុងនោះ ១៥ នាក់ក្នុងចំណោមពួកគេមានអាយុលើសពី ៨០ ឆ្នាំបានទទួលការចាក់ថ្នាំ Pfizer jab មួយដងប្រឆាំងនឹងសំណូមពរទាំង២ប្រភេទ៕
ដោយ៖ លី ភីលីព
