តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីមកពី កងកម្លាំងស្វ័យយ័តនាវាជើងទឹក របស់ប្រទេសជប៉ុន (MSDF) កាលពីថ្ងៃអង្គារ បានឲ្យដឹងថា នាវាមួយគ្រឿង ក្នុងចំណោមនាវាមុជទឹករបស់ពួកគេ ដែលបានបុកគ្នាកាលពីថ្ងៃចន្ទ ជាមួយនឹងនាវាដឹកទំនិញមួយគ្រឿង នៅឆ្នេរសមុទ្រខាងលិចនៃប្រទេស បានរងការខូចខាតផ្នែកជាច្រើននៃនាវានោះ ជាមួយគ្នានេះដែរ ប្រភពមួយចំនួនបានឲ្យដឹងថា មនុស្សក៏អាចមានបញ្ហាដែរ ។
ក្រុមមន្ត្រីបានឲ្យដឹងថា នាវាមុជទឹកប្រវែង៨៤ម៉ែត្រឈ្មោះ Souryu បានរងការខូចខាតផ្នែកជ្រុងរបស់នាវា និងផ្នែកដែលអាចហោះ បានរបស់នាវា នៅក្នុងពេលបុកគ្នា នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅឆ្នេរសមុទ្រខាងលិច នៃដែនកោះសំខាន់ Shikoku ។
ការខូចខាត ក៏បានបង្កដល់ឧបករណ៍ ជំនួយទូរគមនាគមន៍របស់នាវា នៅក្នុងពេលបុកគ្នា ដែលនាំឲ្យត្រូវពន្យារពេលជាង៣ម៉ោង នៅក្នុងពេលបុកគ្នានោះ ត្រូវបានគេរាយការណ៍ឲ្យដឹង បន្ទាប់ពី បានកើតឡើង នៅវេលាម៉ោង១០និង៥៥ព្រឹក ម៉ោងក្នុងតំបន់ នៅ Cape Ashizuri នៅខេត្ត Kochi ។
លោក Katsunobu Kato ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ អំពីបញ្ហាខាងលើ ដែលបានកើតឡើងលើនាវារបស់ MSDF គប្បីតែមានការធានាខុសត្រូវ ដូចជាការពន្យាពេលទំនាក់ទំនង មិនត្រូវឲ្យមានការកើតឡើង ជាថ្មីម្តងទៀតឡើយ ៕ សម្រួលដោយ៖ ម៉ៅ បុប្ផាមករា