បច្ចេកវិទ្យា

និយាយថាលាខ្សែសាក៖ ប៉ាតង់បង្ហាញថា Apple ចង់អភិវឌ្ឍខ្សែ ជាមួយកម្រាស់ក្រាស់មិនងាយនឹងរលត់

អាមេរិក៖ ប៉ាតង់ថ្មីបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple កំពុងធ្វើការលើខ្សែសាកសម្រាប់ទូរស័ព្ទ iPhone របស់ខ្លួន ដែលនឹងធ្វើឲ្យខ្សែកាបប្រេះស្រាំ ដូចរឿងអតីតកាលឡើយ បន្ទាប់ពីមានក្រុមហ៊ុន បច្ចេកវិទ្យាយក្សគូជាច្រើន កំពុងអភិវឌ្ឍដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប៉ាតង់ដែលបាន ដាក់ទៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាអាមេរិក និងចុះកាលបរិច្ឆេទបង្ហាញថា ខ្សែថ្មីនេះនឹងមានកម្រាស់ស្រោមក្រាស ប៉ុន្តែកម្រិតរឹងខុសគ្នា។ ផ្នែកខាងចុងនៃខ្សែទាំង២ ងាយនឹងស្ត្រេសខាងរាងកាយ និងមានភាពរអាក់រអួលនឹងរឹង ខណៈកណ្តាលនៃខ្សែនេះ នឹងនៅតែអាចបត់បែនបាន។

ក្រុមហ៊ុនApple មិនបាននិយាយ អំពីបច្ចេកវិទ្យាប៉ាតង់ឧបករណ៍ភ្ជាប់ថាមពល ដែលមានកម្មសិទ្ធិរបស់ខ្លួនទេ ដោយលើកឡើងថា វាអាចត្រូវបានប្រើឡើងវិញ ជាមួយនឹងការណែនាំផលិតផលថ្មីនេះ។ ប៉ាតង់នេះពិពណ៌នាសារសំខាន់ ដែល Apple ហៅថា “ ខ្សែកាបជាមួយភាពរឹង” ‘Cable With Variable Stiffness’ និងត្រូវបានរកឃើញដំបូង ដោយ Apple Insider ។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងឯកសារថា គេដឹងថា ការពត់កោង នៅជិតចំណុចបញ្ចប់ អាចបណ្តាលឲ្យមាន ការមិនចង់បានខ្សែភ្ជាប់ អាចបណ្តាលឲ្យខូចខ្សែកាប។ ខ្សែអាចរួមបញ្ចូលស្នូលខ្សែ ដែលមានឧបករណ៍ចាប់សញ្ញាមួយ ឬច្រើនដូចជាខ្សែអេឡិចត្រូនិច៕ ដោយ៖លី ភីលីព

Most Popular

To Top