ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន រិះគន់ការិយាល័យធិបតេយ្យ សម្រាប់ផែនការសេដ្ឋកិច្ច គ្មានមហិច្ឆតា

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការថ្កោលទោសរិះគន់ ដល់គណៈរដ្ឋមន្ត្រីរបស់លោក សម្រាប់ការខ្វះការច្នៃប្រឌិត និងយុទ្ធសាស្ត្រប្រកបដោយភាពវៃឆ្លាត ក្នុងការព្រាងគោលដៅសម្រាប់ ផែនការសេដ្ឋកិច្ច ៥ឆ្នាំបន្ទាប់។

គួរបញ្ជាក់ថា គណបក្សកាន់អំណាចកូរ៉េខាងជើង បានបញ្ចប់កិច្ចប្រជុំពេញអង្គរយៈពេល ៤ថ្ងៃរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយក្នុងកិច្ចប្រជុំនោះ មេដឹកនាំកូរ៉េខាងជើង ក៏គូសបញ្ជាក់ពីចក្ខុវិស័យ សម្រាប់កិច្ចការអន្តរកូរ៉េនិងចំណងមិត្តភាព ជាមួយប្រទេសផ្សេងទៀត ក៏ដូចជាការគ្រប់គ្រងបក្សនិងបញ្ហាបុគ្គល។

ដោយយកបញ្ហាសេដ្ឋកិច្ចជាកំពូលរបៀបវារៈនោះ លោក គីម ជុងអ៊ុន ធ្វើការត្រួតពិនិត្យឡើងវិញ ពីផែនការសកម្មសម្រាប់ យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំថ្មីរបស់លោក ដែលកំពុងតែប្រឈមមុខ នឹងទណ្ឌកម្មអន្តរជាតិ ការបិទព្រំដែនរយៈពេលយូរ និងការថយចុះនៃជំនួយពីខាងក្រៅ ស្របពេលមានការរាតត្បាតមេរោគកូរ៉ូណា។

លោកបានចោទប្រកាន់ គណៈរដ្ឋមន្ត្រីពីបទព្រាងផែនការ ដែលមិនមានភាពជឿនលឿន លើអ្វីដែលបានកើតមានឡើងពីមុន និងនោះបានទទួលរងភាពបរាជ័យធ្ងន់ធ្ងរ ស្ទើរតែគ្រប់វិស័យទាំងអស់ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top