ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គ្រោង ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ ចារកម្ម​ចំនួន​៣​បន្ថែមទៀត នៅ​ឆ្នាំ​២០២៤

KYODO

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៃគណបក្សកាន់អំណាចរបស់លោករហូតដល់ថ្ងៃសៅរ៍ថា ទីក្រុងព្យុងយ៉ាងគ្រោង នឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួនបីបន្ថែមទៀតនៅឆ្នាំ២០២៤ បន្ទាប់ពីការដាក់ពង្រាយជាលើកដំបូងរបស់ខ្លួននៅក្នុងខែវិច្ឆិកា។

លោក គីម ក៏បានប្រាប់កិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េថា ទីក្រុងព្យុងយ៉ាង នឹងជំរុញបន្ថែមទៀតនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំក្រោយ ចំពេលមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

មេដឹកនាំរូបនេះបានចង្អុលបង្ហាញពីលក្ខណៈប្រឈមមុខដាក់គ្នារបស់សហរដ្ឋអាមេរិក និងពួកចោរថ្នាក់កំពូល របស់ខ្លួនកាន់តែកាចសាហាវ ហើយស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងកើតមានទាមទារឱ្យទីក្រុងព្យុងយ៉ាង បង្កើនការត្រៀមខ្លួនប្រយុទ្ធយោធារបស់ខ្លួនជាលំដាប់ ដើម្បីទប់ស្កាត់រាល់ទម្រង់នៃការបង្កហេតុ។

របាយការណ៍បានឲ្យដឹងថា “ពាក្យថាសង្រ្គាម កំពុងខិតជិតយើងរួចហើយថាជាអង្គភាពជាក់ស្តែង មិនមែនជាគំនិតអរូបីនោះទេ។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិស័យអាវុធនុយក្លេអ៊ែរ ដើម្បី “ដាក់មូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានសម្រាប់ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរជាលំដាប់” នៅឆ្នាំ២០២៤។

លោកបន្ដថា ទំនាក់ទំនងអន្តរកូរ៉េត្រូវបាន “ជួសជុលទាំងស្រុងទៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងពីរជាអរិភាព ចំពោះគ្នាទៅវិញទៅមក និងទំនាក់ទំនងរវាងរដ្ឋបះបោរទាំងពីរ” ដោយទីក្រុងសេអ៊ូល ចាត់ទុកទីក្រុងព្យុងយ៉ាងជា “សត្រូវសំខាន់” ហើយលោក​បាន​បញ្ជាក់​ថា អង្គការ​បក្ស​ទទួល​បន្ទុក​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាង​ត្បូង នឹង​ត្រូវ​រៀបចំ​ឡើង​វិញ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top