ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង៩០នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីដែនទឹក នៃប្រទេសលីប៊ី

ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ (UNHCR) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង៩០នាក់ បានត្រូវជួយចេញពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី ។

ឧត្តមស្នងការ UNHCR បានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “ពលរដ្ឋចំនួន៩៣នាក់ ត្រូវបាននាំមកកាន់ឆ្នេរខ្សាច់លីប៊ីវិញ កាលពីយប់ ដោយក្រុមល្បាតឆ្នេរសមុទ្រលីប៊ី” ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដដែលនេះ បានឲ្យដឹងថា “ក្រុមរបស់យើង បាននាំយកពួកគេ ហើយបានផ្តល់ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ ដល់អ្នកដែលនៅរស់រាន មានជីវិតទំាងអស់នោះ” ។

ដោយសារតែមានចលាចល និងច្របូកច្របល់នៅក្នុងប្រទេស នៅអាហ្វ្រិកខាងជើង បន្ទាប់ពីរបបដឹកនាំរបស់ លោក Muammar Gaddafi ត្រូវបានដួលរលំក្នុងឆ្នាំ២០១១ ហើយជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ ភាគច្រើនពលរដ្ឋអាហ្វ្រិក បានជ្រើសរើសយកការឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ ចេញពីលីប៊ី ទៅកាន់តំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top